មានវិធី បួនយ៉ាងដើម្បីឲ្យអចលនទ្រព្យរបស់អ្នក ក្លាយជាប្រាក់ចំណូលបន្ថែមរបស់អ្នក និងគ្រួសាររបស់អ្នក ។
1). ទិញអចលនទ្រព្យដើម្បីជួល៖
ប្រសិនបើលោកអ្នកចង់ឃើញការធ្វើវិនិយោគអចលនទ្រព្យថ្មីនោះបង្កើតប្រាក់កម្រៃភ្លាមៗ អ្នកគួរតែទិញអចលនទ្រព្យមួយដែលអ្នកអាចជួលបានយ៉ាងងាយស្រួល។
អត្ថប្រយោជន៍នៃការជួលអចលនទ្រព្យគឺថា អ្នកអាចលក់អចលនទ្រព្យនោះក្នុងតម្លៃខ្ពស់ ជាងតម្លៃដែលអ្នកបានទិញដោយសារតែការ ជួលអចលនទ្រព្យនោះ ហើយអ្នកក៏អាចប្រមូលចំណូលពីការជួលបន្ថែមទៀតផងដែរ។
ចំណូលពីការជួលនឹងជួយបំពេញបន្ថែមប្រាក់សំណងកម្ចីទិញផ្ទះរបស់អ្នក ឬក៏អាចលើសពីប្រាក់សំណងនោះទៀត។ អ្នកនឹងទទួលបានប្រាក់បន្ថែមជារៀងរាល់ខែក្នុងនាមជាម្ចាស់ដី។ពេលអ្នកទិញអចលនទ្រព្យក្នុងគោលបំណងជួលវា អ្នកត្រូវតែព្យាយាមជ្រើសរើសយកអចលនទ្រព្យដែលមានតម្លៃនៅលើទីផ្សារបច្ចុប្បន្ន។
ប្រសិនបើផ្ទះនោះមិនទាក់ទាញអ្នកជួលភ្លាមៗនោះទេ អ្នកនឹងមិនទទួលបានប្រាក់ក្នុងរយៈពេលខ្លីឡើយនេះមានន័យថា អ្នកត្រូវមានការពិបាកក្នុងការបង់សំណងកម្ចីទិញផ្ទះនោះ។ដូច្នេះនៅពេលដែលអ្នកកំពុងសម្លឹងរកមើលទិញអចលនទ្រព្យវិនិយោគដើម្បីជួល អ្នកត្រូវតែពិចារណាទៅលើ៖
• វាគឺស្ថិតនៅក្នុងទីតាំងពេញនិយមសម្រាប់អ្នកជួលដែរឬទេ? ឧទាហរណ៏នៅជិតសាកលវិទ្យាល័យ និងសាលារៀន នៅជិតផ្សារទំនើប នៅជិតកន្លែងការងារសំខាន់ៗ។ល។
• តើវាសមរម្យសម្រាប់អ្នកជួលជាជនបរទេសទេ? ប្រសិនបើដូច្នេះ អ្នកអាចមានឱកាសជួលកាន់តែច្រើន ប្រសិនបើអ្នករៀបចំទីផ្សារអចលនទ្រព្យឱ្យបានត្រឹមត្រូវសម្រាប់ជនបរទេស។ តើវាសាកសមនិងម្ចាស់អាជីវកម្មទេ នៅពេលគេត្រូវការជាការិយាល័យ ឬបើកហាង។
• តើអចលនទ្រព្យនោះអាចស្នាក់នៅបានឬទេ? អ្នកប្រហែលជាត្រូវកែសម្រួលអចលនទ្រព្យនោះ និងធ្វើឱ្យវាមានភាពទាក់ទាញសម្រាប់អ្នកជួល។ ឧទាហរណ៏ សូមពិចារណាបំពាក់ឧបករណ៍ប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព ពិចារណាពីការផ្តល់សេវា ដូចជាវ៉ាយហ្វាយ ឬទូរទស្សន៍ខ្សែកាប។
ជាក់ស្ដែងគឺមានន័យថា អ្នកត្រូវតែមានផ្ទះផ្សេងទៀតដែលអ្នកអាចរស់នៅបានខណៈពេលដែលអ្នកជួលអចលនទ្រព្យវិនិយោគរបស់អ្នក។ ដូចគ្នានេះដែរ អ្នកប្រហែលជាអាចរស់នៅមួយផ្នែកហើយមួយផ្នែកទៀតអ្នកអាចជួលវាទៅអ្នកជួល។
2). ទិញអចលនទ្រព្យមួយដែលមានការចាប់អារម្មណ៍ខ្លាំងក្នុងការរស់នៅ៖
នេះគឺជាអ្វីដែលមនុស្សភាគច្រើនគិតនៅពេលពួកគេគិតពីពាក្យ «អចលនទ្រព្យវិនិយោគ»។
ចូរធ្វើការវិនិយោគទៅលើអចលនទ្រព្យដែលអ្នកនឹងរស់នៅខ្លួនឯង និងសង្ឃឹមថា ខណៈពេលដែលអ្នកស្នាក់នៅទីនោះ តម្លៃដីធ្លីនឹងកើនឡើងគ្រប់គ្រាន់ដើម្បីបង់ប្រាក់កម្ចីទិញផ្ទះដែលអ្នកបានវិនិយោគក្នុងការទិញអចលនទ្រព្យនេះ។ បើផ្ទះនោះទទួលបានការចាប់អារម្មណ៍គ្រប់គ្រាន់ ខណៈពេលដែលអ្នកស្នាក់នៅផ្ទះនោះអ្នកនឹងរកកម្រៃបានច្រើនជាងកម្ចីទិញផ្ទះហើយ នេះគឺជាការរកប្រាក់ចំណេញរបស់អ្នក។
នោះក៏ជាការវិនិយោគមួយដែលសក័្តសមសម្រាប់អ្នកដែលមិនចង់ជួលអចលនទ្រព្យ។ នៅពេលដែលអ្នកជួលរយៈពេលយូរ អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកកំពុងតែខ្ជះខ្ជាយលុយដើម្បីបង់ថ្លៃទៅម្ចាស់ដីរបស់អ្នក។
ប្រសិនបើអ្នកទិញអចលនទ្រព្យ លុយដែលបង់លើការជួលនោះត្រូវបានជំនួសវិញជាមួយការចំណាយលើការប្រាក់កម្ចីទិញផ្ទះ។ នៅពេលដែលអ្នក រើចេញពីផ្ទះនោះ អ្នកមានឱកាសរកប្រាក់ច្រើនជាងការចំណាយណាមួយនៃប្រាក់កម្ចីទិញផ្ទះនោះ។
ប៉ុន្តែចូរចាំថា:
• នេះគឺជាការប្រកួតដ៏លំបាក ប្រសិនបើអ្នកមិនមានសាច់ប្រាក់បម្រុងដើម្បីទិញអចលទ្រព្យ ឬការឧបត្ថម្ភធនសម្រាប់ប្រាក់កម្ចី សំណងប្រាក់កម្ចីទិញផ្ទះនឹងទាញយកប្រាក់ចំណូលពីការវិនិយោគរបស់អ្នក។
• វាក៏តម្រូវឱ្យអ្នកស្វែងយល់ឱ្យច្បាស់ពីនិន្នាការទីផ្សារអចលនទ្រព្យដោយសារអ្នកត្រូវតែស្វែងរកអចលនទ្រព្យដែលនឹងទទួលបានការចាប់អារម្មណ៍ភ្លាមៗ។
• យុទ្ធសាស្ត្រការវិនិយោគនេះចំណាយពេលយូរ អ្នកអាចនឹងត្រូវរង់ចាំរយៈពេលជាច្រើនឆ្នាំមុនពេលដែលអចលនទ្រព្យមានតម្លៃខ្ពស់គ្រប់គ្រាន់ដើម្បីលក់ម្តងទៀត។
• វាក៏តម្រូវឱ្យមានស្ថិរភាពសេដ្ឋកិច្ចនៅក្នុងអំឡុងពេលនោះដែរ ព្រោះវាអាចបង្កើនហានិភ័យ។
ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសយកអចលនទ្រព្យដែលត្រឹមត្រូវនៅក្នុងតំបន់ឡើងថ្លៃយ៉ាងឆាប់រហ័ស យុទ្ធសាស្ត្រវិនិយោគនេះអាចទៅរួច។ ហើយទន្ទឹមនឹងនេះ អ្នកក៏មានកន្លែងមួយដើម្បីស្នាក់នៅ។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវរកមើល៖
• ទ្រព្យសម្បត្ដិ និងដីធ្លីតែងតែឡើងថ្លៃ នៅពេលមានការអភិវឌ្ឍនៅជុំវិញវាដូច្នេះនៅពេលដែលអ្នកស្វែងរកអចលនទ្រព្យវិនិយោគមួយដើម្បីរស់នៅសូមព្យាយាមជ្រើសរើសតំបន់ដែលនឹងមានការអភិវឌ្ឍ។ ទីកន្លែងដែលប្រហែលជាកម្រិតនៃហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតទាប ប៉ុន្តែអាចកើនឡើងយ៉ាងឆាប់រហ័ស។
• កុំទិញនៅតាមតំបន់ដែលមានការអភិវឌ្ឍរួចរាល់ លុះត្រាតែអ្នកទទួលបានតម្លៃលក់ដ៏ល្អមួយនៅពេលអ្នកទិញអចលនទ្រព្យ។ ពីព្រោះតម្លៃកើនឡើងនៅតំបន់នោះទំនងជាកើនឡើងយឺត។
• ចូរមើលកន្លែងដែលមនុស្សផ្សេងទៀតជ្រើសរើសសម្រាប់ការវិនិយោគ និងពិភាក្សាជាមួយភ្នាក់ងារអចលនទ្រព្យ។
• សិក្សាស្រាវជ្រាវពីទីផ្សារជានិច្ចមុនពេលទិញអចលនទ្រព្យវិនិយោគសម្រាប់រស់នៅ។
ទាក់ទងនឹងការវិនិយោគលើដីធ្លី៖ ប្រសិនបើអ្នកចង់ធ្វើការវិនិយោគទៅលើដីធ្លីអ្នកគួរតែ វិនិយោគទៅលើដីនៅក្រោមតម្លៃទីផ្សារ។ ប្រសិនបើអ្នកចំណាយច្រើនពេកលើការវិនិយោគដីធ្លី ហានិភ័យរបស់អ្នកគឺការមិនកើនតម្លៃលក់ចេញទៅវិញខ្ពស់ ហើយទន្ទឹមនឹងនេះដែរអ្នកក៏នឹងអាចមិនទទួលបានផលប្រយោជន៍ពីអចលនទ្រព្យនោះ។
3). ទិញអចលនទ្រព្យមួយ បង្កើនតម្លៃរបស់វា ហើយលក់វាទៅវិញ
វិធីដែលលឿនបំផុតដើម្បីរកកម្រៃវិលត្រឡប់មកវិញនៅលើការវិនិយោគរបស់អ្នកគឺការទិញអចលនទ្រព្យដែលអ្នកអាចធ្វើការកែលម្អថ្មី ហើយបន្ទាប់មកលក់ចេញទៅវិញថ្លៃជាងតម្លៃដើមដែលអ្នកទិញមក។
គ្មានប្រាក់ណាបានមកងាយស្រួលនោះទេ ហើយវិនិយោគិនខ្លះមិនបានពិចារណាទៅលើការចំណាយជួសជុល និងលក់ត្រឡប់ទៅវិញឡើយ។
វិធីមួយដើម្បីធ្វើការបណ្តាក់ទុនបែបនេះ គឺត្រូវវិនិយោគទៅលើ «អចលនទ្រព្យដែលមានសក្តានុពល»៖
• អចលនទ្រព្យដែលមានសក្តានុពលមួយ ជាអចលនទ្រព្យដែលមិនទាន់មានការអភិវឌ្ឍនៅឡើយ ប៉ុន្តែមានសក្តានុពលប្រែក្លាយជាអចលនទ្រព្យដ៏គួរឱ្យទាក់ទាញយ៉ាងខ្លាំងជាមួយការជួសជុលតិចតួច និងការវិនិយោគតិច។
• ជាថ្មីម្តងទៀត ទីតាំងគឺមានសារៈសំខាន់ណាស់នៅពេលអ្នកធ្វើការលក់អចលនទ្រព្យ។ ដូច្នេះអ្នករាល់គ្នាមិនប្រាកដថា មានប្រាក់ដើម្បីទិញផ្ទះក្នុងតំបន់ល្អ បន្ទាប់មកចំណាយលុយដើម្បីស្តារអចលនទ្រព្យនោះឡើយ។
• ចូរចងចាំថា តែងតែទទួលយកការវាយតម្លៃដែលមានជំនាញវិជ្ជាជីវៈមួយមុនពេលដែលអ្នកទិញអចលនទ្រព្យណាមួយ ហើយការធ្វើបែបនេះនឹងជួយអ្នកក្នុងការរកឱ្យឃើញពីរបៀបដែលអ្នកអាចបង្កើនតម្លៃទីផ្សារអចលនទ្រព្យនោះបាន។
• នៅពេលដែលអ្នកបានស្តារអចលនទ្រព្យឡើងវិញ ចូរធ្វើការវាយតម្លៃឡើងវិញ និងមើល ថាតម្លៃទីផ្សារបានផ្លាស់ប្តូរយ៉ាងដូចម្តេច។
ជាក់ស្តែងការវិនិយោគបែបនេះ ត្រូវការប្រាក់តម្កល់ដើម្បីចំណាយទៅលើការស្តារអចលទ្រព្យ។ ប៉ុន្តែប្រសិនបើអ្នកមានប្រាក់គ្រប់គ្រាន់អ្នកអាចទិញអចលនទ្រព្យឱ្យកាន់តែច្រើនដើម្បីទទួលបានការបញ្ចុះតម្លៃមួយ៖
• ជាញឹកញាប់ អ្នកអភិវឌ្ឍ និងអ្នកវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលមានអចលនទ្រព្យជាច្រើននឹងផ្តល់ឱ្យអ្នកនូវតម្លៃពិសេស ប្រសិនបើអ្នកចង់ទិញអចលនទ្រព្យច្រើនក្នុងពេលតែមួយ។
• ប្រាក់ដែលអ្នកចំណេញបានពីការបញ្ចុះតម្លៃនេះ អាចប្រើដើម្បីកែលម្អអចលនទ្រព្យសម្រាប់លក់បន្តទៀតរបស់អ្នក។
• អ្នកអាចពិចារណាលើការទិញជាន់នៃអគារខុនដូទាំងមូលឧទាហរណ៍ អ្នកអាចរស់នៅក្នុងបន្ទប់មួយខណៈពេលដែលអ្នកជួលបន្ទប់ផ្សេងឱ្យអ្នកដទៃ ឬជួសជុលសម្រាប់លក់បន្ត។
• បន្ទាប់មកលក់បន្ទប់ទាំងអស់ក្នុងតម្លៃខ្ពស់ នៅពេលដែលដីរបស់ខុនដូនេះឡើងថ្លៃ៕
៤.ទិញគម្រោងដីឡូតិ៍ណាដែលមានគម្រោងអភិវឌ្ឍនៅក្នុងដីពិតប្រាកដ
- ងាយស្រួលលក់វិញចំណេញច្រើន
- បើចង់ទៅរស់មានសុវត្តិភាព ងាយស្រួលរស់នៅ មានទីផ្សារ ហាង ។ល។
ក្រុមហ៊ុន ព្រៃវែង ប្រផឹធី មានលក់
ដីឡូតិ៍ ទិញហើយ លក់វិញចំណេញ ដោយសារនៅក្នុងគម្រោង មានការអភិវឌ្ឍពិតប្រាកដនៅទីក្រុងភ្នំពេញ ជិតបំផុត ផ្លូវល្បឿនលឿន ទៅខេត្តព្រះសីហនុ ទំនាក់ទំនងទិញ 016 27 97 88
សូមអរគុណ!